ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿងម្ចាស់បើកបរក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតចំនួនមួយកង់ ចំណែករថយន្តទៅមុខលែងរួចកាលពីវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BR -5146 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដមក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកខាងឆ្វេងដៃ បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ចំណែករថយន្តរងការខូចខាតទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ ស្ទូចយករថយន្តខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ