ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តត្រង់ផ្លូវបំបែកជាបួន កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៦៣កែងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខ កំពត1G2482 តាមបណ្តោយផ្លូវ៣៦០កេីតលិច ក្នងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលបុករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BD 6029 ធ្វេីដំណេីរតាមបណ្តោយផ្លួវ៦៣ ក្នុងទិសដៅពីជេីងទៅត្បូងចំពីចំហៀងពេញទំហឹងបណ្តាលឱ្យរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕
ដោយ៖ សុខាសែនជ័យ