ព័ត៌មានទាន់ហេតុការណ៍៖

ជនជានជាតិចិនម្នាក់ដកកាំភ្លេីងខ្លីបាញ់មេឃជាច្រេីនគ្រាប់នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ​៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយដកកាំភ្លេីងខ្លីបាញ់មេឃជាច្រេីនគ្រាប់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនយកទៅសួរនាំកាលពីវេលាម៉ោង៣និង៥០នាទី​ទៀបភ្លឺ​ឈានចូលថ្ងៃទី៥​ ខែកក្កដា​ ឆ្នាំ២០២៣ស្ថិតនៅផ្លូវបេតុង ទល់មុខព្រលានយន្តហោះ​ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនម្នាក់ដេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុមិនដឹងតូចចិត្តរឿងអីក៏ដកកាំភ្លេីងខ្លីបាញ់ឡេីងលេីជាច្រេីនគ្រាប់បង្កការភ្ញាក់ផ្អេីលដល់ពលរដ្ឋនៅក្បែរនោះរត់ជាន់ជេីងគ្នានិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ 

    ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ច​កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនយកទៅសួរនាំភ្លាមៗនិងដកហូតកាំភ្លេីងខ្លីមួយដេីមម៉ាកK54។ 

    បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនិងចាត់ការតាមនីតិវិធី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖