ភ្នំពេញ៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយដកកាំភ្លេីងខ្លីបាញ់មេឃជាច្រេីនគ្រាប់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនយកទៅសួរនាំកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ស្ថិតនៅផ្លូវបេតុង ទល់មុខព្រលានយន្តហោះ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនម្នាក់ដេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុមិនដឹងតូចចិត្តរឿងអីក៏ដកកាំភ្លេីងខ្លីបាញ់ឡេីងលេីជាច្រេីនគ្រាប់បង្កការភ្ញាក់ផ្អេីលដល់ពលរដ្ឋនៅក្បែរនោះរត់ជាន់ជេីងគ្នានិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនយកទៅសួរនាំភ្លាមៗនិងដកហូតកាំភ្លេីងខ្លីមួយដេីមម៉ាកK54។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនិងចាត់ការតាមនីតិវិធី៕
ដោយ៖ សុខាសែនជ័យ