ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តបុករបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តបុករបួសធ្ងន់ស្រាល២នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លើផ្លូវលេខ៣១៤Dចន្លោះគីឡូម៉ែត្រ ៤និង៥ស្ថិតក្នុងភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នកបើកម៉ូតូមានឈ្មោះ ពៅ បូផា ភេទ ប្រុស អាយុ ៥១ មុខរបរកម្មករសំណង់និងអ្នករួមដំណើរមានឈ្មោះ អ៊ុន សាវ៉ាន់ ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ កម្មករសំណង់ អ្នកទាំង២ រស់នៅ​ភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១C ៨៩៣៣ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយដឹងថា បានបើករថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប៊ិច មិនស្គាល់ស្លាកលេខ បានបើកគេចពីកន្លែងកើតហេតុភ្លាមៗ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១C ៨៩៣៣ ដោយធ្វើដំណើរពីជើងមកត្បូងហើយបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយរថយន្តហាយឡេនឌ័រ ពណ៌ទឹកប៊ិច មិនស្គាល់ស្លាកលេខ ទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ក្រោយមក អ្នករបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបនិងធ្វើការវាស់វែងនិងអូសយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំប្រសូត្រ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖