ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ៨នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៣ករណីទូទាំងប្រទេសថ្ងៃទី២៣ កក្កដានេះ!

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រលប់​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៨នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២៣ កក្កដានេះ ។​ 

ប្រភពដដែលបន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ៨នាក់ រួមមាន៖ ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៨នាក់ (ស្រី ០នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៣ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ២,០២ក្រាម និង៣កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ២អង្គភាព មានដូចខាងក្រោម​៖

*១ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៧នាក់ ចាប់យក Ice ០,២៥ក្រាម និង ៣កញ្ចប់តូច។

*២ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៧៧ក្រាម ៕

ដោយ៖សហការី​


ចែករំលែក៖