ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ចំនួន ៩ ដូចខាងក្រោម :
១- ផ្លូវស្រួលរស់របស់អតីតៈសកម្មជនបក្សប្រឆាំង = ចេញមកសារភាពនិងសុំទោសតែបន្តិចទៅរួចខ្លួននិងជួនមាន បានតួនាទីខ្ពស់ថែមទៀត?
២- អាអ្នកវិភាគរត់ចោលស្រុកទទួលស្គាល់ភាពបរាជ័យរបស់ខ្លួន = ដោយសារវាថាមិនអាចទប់ស្កាត់ជោគជ័យនៃការបោះឆ្នោតមិនបាន តើវាមានសិទ្ធិអីទប់ស្កាត់នោះ?
៣- ការឡើងកាន់អំណាចរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាការពង្រឹងអំណាចថែមទៀតដល់គណបក្សប្រជាជនកម្ពុជា = ផ្ទុយពីការទស្សន៍ទាយរបស់ក្រុមប្រឆាំងនិងអ្នកវិភាគ?
៤- ការផ្ទេរតំណែងនិងអំណាចឲ្យឈាមថ្មីនានីតិកាលទី៧នេះ = គឺជាការផ្ទេរអំណាចស្របតាមនីតិវិធីនៃរដ្ឋធម្មនុញ្ញនិងជាផ្ទេរអំណាចដោយសន្តិវិធីនៃប្រវត្តិសាស្ត្រកម្ពុជាជាង៥០ឆ្នាំចុងក្រោយនេះ។
៥- តើអាជនក្បត់ជាតិដែលរត់គេចខ្លួនមានសិទ្ធិអីចេញសារនយោបាយរឿង បោះឆ្នោតនៅកម្ពុជានោះ = វាជាជនក្បត់ជាតិអស់មានអីត្រូវប្រជាជនកម្ពុជាចាប់អារម្មណ៍ហើយ។
៦- យុទ្ធនាការបំផ្លាញសន្លឹកឆ្នោតត្រូវបរាជ័យយ៉ាងអាម៉ាស់បំផុត = ផែនការបំផ្លាញពាក់កណ្តាលសម្លេងឆ្នោតមកនៅត្រឹមតែ៤០ម៉ឺនប៉ុណ្ណោះ?
៧- សន្លឹកឆ្នោតអត់បានការ៤០សន្លឹក = ទាបជាងការបោះឆ្នោតឆ្នាំ២០១៨។
៨- គួរឲ្យអស់សំណើចណាស់ប្រទេសប្រជាធិបតេយ្យដ៏ធំមួយយកការដាក់ទណ្ឌកម្មជានយោបាយរបស់ខ្លួន = តើជាប្រជាធិបតេយ្យប្ញផ្តាច់ការ?
៩- អាងអីដាក់ទណ្ឌកម្មៗ = តើជាការប្រើអំណាចរំលោភលើឯករាជ្យនិងអធិបតេយ្យរបស់គេឬទេ ៕
ដោយ : សហការី