ព័ត៌មានទាន់ហេតុការណ៍៖

“គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ”

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពី “គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ” ដោយបញ្ជាក់អោយដឹងថា : 

– ប្រវែងស្ពាន៖ ១៧៦១ ម៉ែត្រ

– ត្រើយខាងកើត៖ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ 

– ត្រើយខាងលិច៖ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

– បើកការដ្ឋានសាងសង់៖ ០២/មករា/២០២៣

– គ្រោងបញ្ចប់ការសាងសង់៖ មិថុនា/២០២៦

– រយៈពេលសាងសង់៖ ៤២ខែ (ក្នុងគម្រោង)

– សាងសង់ដោយ៖ ក្រុមហ៊ុនសំណង់សៀងហៃ (SCG) 

– ត្រួតពិនិត្យដោយ៖ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា , គម្រោងសាងសង់នេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕


ដោយ ៖ សហការី


ចែករំលែក៖