ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ានណាស់​ លួចកាប់យកដេីមឈេីធ្នង់យ៉ាងធំរបស់អ្នកដទៃយកទៅបាត់ទាំងយប់​ ទីបំផុតត្រូវសមត្ថកិច្ច​នគរបាលស្រុករតនៈមណ្ឌលឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង​០៨និង០០នាទី​ស្របតាម យោបល់ដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងយោបល់លោក​ឧត្តមសេ​នីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​លោកវរសេនីយ៍ឯក​ សន​ និល​ អធិ​ការន​គរបាលស្រុករតនៈមណ្ឌល​ បា​ន​ដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ​រួមជា​មួយកម្លាំងប៉ុស្តិ៍នគរ​បា​ល​រដ្ឋបាលស្តៅ បានឃាត់ខ្លួនជនសង្ស័យ២ នាក់​,ឈ្មោះ ចាន់ វណ្ណ: ភេទប្រុស អាយុ​២០​ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងនិងឈ្មោះ​ ឡៅ​ ថៃ​ ភេ​ទប្រុ​ស​អាយុ​ ១៩ឆ្នាំ រស់នៅភូមិបឹង អំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេ​ត្តបាត់ដំបង​នាំមកអធិការដ្ឋាន​នគរបាលស្រុកដេីម្បីសាកសួរ​ស្រាវជ្រាវ​ ។ 

ការអនុវត្តបែបនេះគឺយោងទៅលេី​បណ្តឹងរបស់ជនរ​ង​គ្រោះឈ្មោះ កែវ វិសុទ្ធ ភេទប្រុស​ អាយុ ៤៨ឆ្នាំ​ រស់​នៅ ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្ត​បាត់ដំបង​ ប្តឹងមកសមត្ថកិច្ចនគរបាលអំពីករណីជនសង័្សយ​លួចកាត់យកដេីមឈេីធ្នង់ធំរបស់ខ្លួន កាលពីថ្ងៃ​ទី០២ខែ​សីហាឆ្នាំ២០២៣​វេលាម៉ោង២៣និង​២​០​នាទីនៅ ចំណុចភ្នំស្លឹក ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង​ ដែលតាមរយៈបណ្តឹងនេះទេីបសមត្ថកិច្ចបានស្រាវជ្រាវ និងកំណត់មុខ​សញ្ញាបានរហូតឃាត់ខ្លួនតែម្តង។ 

ពេលសាកសួរជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វេីសកម្មភាពលួច ឈើធ្នង់ របស់ជនរងគ្រោះពិតប្រាកដមែន។ 

នគរបាលស្រុករតនៈមណ្ឌលបានឲ្យដឹងថា វត្ថុតាងដកហូតមាន ៖

-ម៉ូតូម៉ាកហុងដាឌ្រីម​ ​ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប AF-6428 ចំនួន០១គ្រឿង

2.ម៉ូតូម៉ាកហុងដាឌ្រីម​ ​ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប AH-5400 ចំនួន០១គ្រឿង

-រទេះអូសចំនួន០១និងកំណាត់ឈេីជាច្រេីនកំណាត់។ 

ជនសង័្សយត្រូវបានឃាត់ខ្លួននិងក​សាងសំណុំរឿងបញ្ជូនមកការិយា​ល័យជំនាញអនុវត្តតាមផ្លូវច្បាប់​ ៕

ដោយ៖ សូរិយា


ចែករំលែក៖