ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៣ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទីស្របតាម យោបល់ដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនៈមណ្ឌល បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ បានឃាត់ខ្លួនជនសង្ស័យ២ នាក់,ឈ្មោះ ចាន់ វណ្ណ: ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងនិងឈ្មោះ ឡៅ ថៃ ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិបឹង អំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងនាំមកអធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរស្រាវជ្រាវ ។
ការអនុវត្តបែបនេះគឺយោងទៅលេីបណ្តឹងរបស់ជនរងគ្រោះឈ្មោះ កែវ វិសុទ្ធ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅ ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ប្តឹងមកសមត្ថកិច្ចនគរបាលអំពីករណីជនសង័្សយលួចកាត់យកដេីមឈេីធ្នង់ធំរបស់ខ្លួន កាលពីថ្ងៃទី០២ខែសីហាឆ្នាំ២០២៣វេលាម៉ោង២៣និង២០នាទីនៅ ចំណុចភ្នំស្លឹក ស្ថិតក្នុងភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលតាមរយៈបណ្តឹងនេះទេីបសមត្ថកិច្ចបានស្រាវជ្រាវ និងកំណត់មុខសញ្ញាបានរហូតឃាត់ខ្លួនតែម្តង។
ពេលសាកសួរជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វេីសកម្មភាពលួច ឈើធ្នង់ របស់ជនរងគ្រោះពិតប្រាកដមែន។
នគរបាលស្រុករតនៈមណ្ឌលបានឲ្យដឹងថា វត្ថុតាងដកហូតមាន ៖
-ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប AF-6428 ចំនួន០១គ្រឿង
2.ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប AH-5400 ចំនួន០១គ្រឿង
-រទេះអូសចំនួន០១និងកំណាត់ឈេីជាច្រេីនកំណាត់។
ជនសង័្សយត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ ៕
ដោយ៖ សូរិយា