ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់តាមដីកាតុលាការពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៣ខែសីហាឆ្នាំ២០២៣ នៅផ្ទះម្តាយមីងជនសង្ស័យ ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ មានឈ្មោះថុង ពន្លឺ  អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពបន្តថា យោងតាមដិកាលេខ១៨៩ បក ច ខ/២១ចុះថ្ងៃទី០២ខែសីហាឆ្នាំ ២០២១ដោយលោក ងូវ ចាន់ផូ ចៅក្រមេស៊ីបសួរអមសាលាដំបូងខេត្តស្វាយ ទៅលើឈ្មោះថុង ពន្លឺ  ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចបានបន្តទៀតថា៖ កន្លងមកជនសង្ស័យខាងលើបានធ្វើសកម្មភាពចែកចាយគ្រឿងញៀនក្នុងភូមិសាស្ត្រទឹកដីស្រុកស្វាយទាបយ៉ាងសកម្មនិងរត់គេចខ្លួនពីសមត្ថកិច្ចបានរហូតតែម្តងប៉ុន្តែនៅតែគេចមិនផុតពីសំណាញ់សមត្ថកិច្ចឡើយ៕

ដោយ៖ សុថាន


ចែករំលែក៖