ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកជំទាវ ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជាជូន លោកជំទាវ ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា

លោកជំទាវជាទីស្រឡាញ់រាប់អាន

ខ្ញុំ បានទទួលនូវលិខិតរបស់លោកជំទាវ លេខ០៤៤/២៣/សកនក ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ស្តីពីការដឹកនាំគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ចូលរួមសន្និបាតសមាគមកាយ ឫទ្ធិនារីពិភពលោកលើកទី៣៨ នៅប្រទេសស៊ីប(Cyprus) ព្រមទាំងការទទួលបានលទ្ធផលជាប្រវត្តិ សាស្ត្រនិងមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតធ្វើជាម្ចាស់ ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩នៅឆ្នាំ២០២៦ ដែលគ្រោងនឹងរៀប ចំនៅខេត្តសៀមរាប។

សូមចូលរួមអបអរសាទរ និងកោតសរសើរយ៉ាងកក់ក្តៅ ចំពោះលទ្ធផលខាងលើនេះ ក្រោមការដឹកនាំរបស់លោកជំទាវ និងមានជំនឿយ៉ាងមុតមាំថា សមាគមកាយឫទ្ធិនារីកម្ពុជា នឹង សម្រេចបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើង។ សូម លោកជំទាវ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃសមាគមកាយឫទ្ធិនារី កម្ពុជា បានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមលោកជំទាវ ទទួលនូវសេចក្តីស្រឡាញ់រាប់អាន អំពីខ្ញុំ៕

ដោយ : សិលា


ចែករំលែក៖