ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងមន្ត្រីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ០២រូប

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងមន្ដ្រីកាទូតជាន់ខ្ពស់ នៃក្រសួងការបរទេស ចំនួន២រូប គឺ : 

១ -លោក ភិន វិជ្ជាវឌ្ឍនា អគ្គកុងស៊ុលប្រចាំទីក្រុងខ្វាងចូវ ជាអនុរដ្ឋលេខាធិការ ។

និងទី២- លោក នាង សំរិតកុមារ អគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន! នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ 

ព្រះមហាក្សត្រត្រាស់បង្គាប់ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕ 

ដោយ ៖ សហការី


ចែករំលែក៖