ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨៣នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៧ករណីទូទាំងប្រទេសថ្ងៃទី១២ សីហានេះ!

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៨៣នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ៨៣នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ១១នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៩នាក់ (ស្រី ០នាក់)។​ ដាំដុះ ១ករណី ឃាត់ ០នាក់ (ស្រី ០នាក់)។​ ចាត់ចែង សម្រួល ១ករណី ឃាត់ ១នាក់ (ស្រី ០នាក់)។​ ប្រើប្រាស់ ១២ករណី ឃាត់ ៥២នាក់ (ស្រី ៣នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៤៦៥៩៣៨,៨៧ក្រាមនិង ៥កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ០,៥៤ក្រាម។​ អុិចស្តាសុី (mdma) ស្មេីនិង​ ១,១៦ក្រាម។​ កញ្ឆា ស្មេីនិង​ ៥.០០០ក្រាម និង៧១៦ដើម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ១១អង្គភាព មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ៣០នាក់ ស្រី ១នាក់ ចាប់យក Ice ៤៦៥.៦៥១ក្រាម, Ke ០,៥៤ក្រាមនិង MDMA ១,១៦ក្រាម។

*២ / បន្ទាយមានជ័យ៖ ចាត់ចែង ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ស្រី ១នាក់។

*៣ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ២,៩៤ក្រាម។

*៤ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យក Ice ២៧៤,៥០ក្រាម។

*៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ១,៦៧ក្រាម។

*៦ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៦៩ក្រាម។

*៧ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ៤កញ្ចប់តូច។

*៨ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១១នាក់ ចាប់យក Ice ២,៨១ក្រាម។

*៩ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៥,២៦ក្រាម។

*១០ / តាកែវ៖ ដាំដុះ ១ករណី ឃាត់ ០នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកកញ្ឆា ៥.០០០ក្រាមនិង៧១៦ដើម។

*១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច ៕

ដោយ៖ សហការី​


ចែករំលែក៖