ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត បើកកិច្ចប្រជុំលើរបៀបវារៈ ចំនួន៤

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត និងជា អភិបាលនៃគណៈអភិបាលក្រុង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ក្នុងរបៀបវារៈ ចំនួន៤រួមមាន ៖

១.ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ

– ការងារចុះកាត់សំយ៉ាប ដែលរំលោភលើចំណីផ្លូវ រៀបចំបណ្តាញលូររំដោះទឹក

– ការងារក្មេងទំនើង

– បញ្ហាចោរកម្ម ចោរលួច ចោរប្លន់ ចោរឆក់

២.ត្រៀមសម្រាប់កិច្ចប្រជុំ BLO (ថ្ងៃទី០១ កញ្ញា ២០២៣)

-ចាត់អ្នកចូលរួមប្រជុំ និងត្រៀមរបាយការណ៍សម្រាប់រាយការណ៍

៣.ក្ដាប់របាយការណ៍តាម បណ្តារអង្គភាព និងការិយាល័យចំណុះ

៤.បញ្ហាផ្សេងៗ ។

នៅក្នុងកិច្ចប្រជុំនោះដែរលោក គាត ហ៊ុល បានមានប្រសាសន៍បញ្ជាក់ទៅកាន់អង្គប្រជុំទាំងមូលថា បញ្ហាចុះអនុវត្តទៅលើការកាត់សំយាប ស្លាកយីហោ និងលក់ដូរលើចំណីផ្លូវសាធារណៈ ស្ថិតនៅក្នុងទីប្រជុំជន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានស្នើសុំគោលការណ៍ និងផ្នែកច្បាប់រួចរាល់អស់ហើយ រង់ចាំតែថ្ងៃកំណត់ចុះអនុវត្តតែប៉ុណ្ណោះ ហើយការចុះធ្វើនោះទៀតសោត មិនមានការយោគយល់នោះទេ ពោលគឺស្មើភាពគ្នាទាំងអស់ ដើម្បីទីក្រុងល្អ ស្អាត ឱ្យសាកសមជាឈ្មោះទីក្រុង ។ក្នុងនោះលោក គាត ហ៊ុល ក៏បានធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋ សូមមានការយោគយល់និងចូលរួមទាំងអស់គ្នា ដើម្បីក្រុងរបស់យើងស្អាត ។

លោក គាត ហ៊ុល បញ្ជាក់ទៀតថា ការចុះរៀបចំរបស់អាជ្ញាធរក្រុងនេះមិនមែនធ្វើដើម្បីអ្នកណាម្នាក់នោះទេ គឺធ្វើដើម្បីសង្គម និងមុខមាត់ប្រទេសជាតិយើងទាំងអស់គ្នា ៕

ដោយ ៖ សហការី


ចែករំលែក៖