ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី និងមន្ទីរមុខងារសាធារណៈខេត្ត អញ្ជើញចូលជួបសំណេះសំណាល និងសម្តែងការគួរសម

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី និងមន្ទីរមុខងារសាធារណៈខេត្តមណ្ឌលគិរី ដែលដឹកនាំដោយ លោក ប៊ុន សួរ ប្រធានមន្ទីរ សុខាភិបាលខេត្តមណ្ឌលគិរី និងលោក ពុច សុរិយា ប្រធានមន្ទីរ មុខងារ សាធារណៈ ខេត្តមណ្ឌលគិរី អញ្ជើញចូលជួបសំណេះសំណាល និងសម្តែងការគួរសម ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កិច្ចសំណេះសំណាលនេះប្រព្រឹត្តទៅនៅសាលប្រជុំ បដិសណ្ឋារកិច្ច អគាររដ្ឋបាលខេត្តមណ្ឌលគិរី ៕

ប្រភព ៖ រដ្ឋបាលខេត្ត


ចែករំលែក៖