ព័ត៌មានទាន់ហេតុការណ៍៖

លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ចុះសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ រួមមានលោកអភិបាលរងខេត្ត អាជ្ញាធរក្រុងសែនមនោរម្យ និងអាជ្ញាធរសង្កាត់ស្ពានមានជ័យ ចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងប្រកបរបរលក់ដូរនៅក្នុងផ្សារសែនមនោរម្យ។

នៅក្នុងឱកាសចុះសាកសួរសុខទុក្ខនោះ លោក គង់ គឹមនី បានសម្តែងនូវការគិតគូរ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលខេត្ត បានចំណាយពេលជជែកលេងយ៉ាងស្និទ្ធស្នាល និងស្វែងយល់ពីការលក់ដូរ។សកម្មភាពនេះទទួលបានការត្រេកអរ និងការគាំទ្រយ៉ាងខ្លាំងពីបងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដោយពួកគាត់បានសន្យានឹងចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើឱ្យផ្សារសែនមនោរម្យមានបរិស្ថានស្អាត និងសណ្តាប់ធ្នាប់ល្អជានិច្ច៕

ដោយ ៖ រដ្ឋបាលខេត្ត


ចែករំលែក៖