ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យឆ្លងអគ្គិសនីឆាបឆេះរោងចក្រផលិតចានស្នោយ៉ាងន្ធោសន្ធៅនៅសង្កាត់ទៀន

ចែករំលែក៖

ភ្នំពេញ៖ រោងចក្រផលិតចាន និងប្រអប់ស្នោមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤ រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ: WEN CONGMU ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ចិន មុខរបរ: អ្នកគ្រប់គ្រង ។

ទីតាំងខាងលេីជា ប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ ៥០០០ម៉ែត្រការ៉េ ដោយរងការខូចខាតប្រម៉ាណ៨០ភាគរយសម្ភារៈ រួមមានម៉ាស៊ីនទាញស្នោចំនួន ០១គ្រឿង, ចានស្នោផលិតរួចចំនួន ៤០,០០០បេ (១បេមាន៧០០ចាន) និងស្នោមិនទាន់ផលិតចំនួន ៤០០ដុំ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញផ្សែងហុយចេញពីទីតាំងរោងចក្រខាងលេីយ៉ាងខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងកម្មករនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ជាច្រេីនតែដោយសារស្ថានភាពភ្លេីងឆេះកាន់តែខ្លាំងឡេីងទេីបរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យគ្រប់អង្គភាពមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពីទទួលព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យគ្រប់អង្គភាពបានចេញទៅអន្តរាគមន៍ភ្លាមៗ ។

ក្នុងរង្វង់ប្រតិបត្តិការខាងលេីសមត្ថកិច្ចប្រេីប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣៦ឡាន ស្មើនឹង ២១៦ម៉ែត្រគូប ។

រថយន្តអគ្គិភ័យក្រសួងមហផ្ទៃចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប ។

រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ២០ម៉ែត្រគូប ។

រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។

អគ្គិភ័យត្រូវបានពន្លត់ចប់ : នៅម៉ោង ៥នឹង៣០នាទីល្ងាច ថ្ងៃខែ ឆ្នាំដដែល ។ ដោយមិនមានមនុស្សរងរបួសនិងរាលដាលដល់ទីតាំងផ្សេងឡេីយ៕

ដោយសុខាសែនជ័យ


ចែករំលែក៖