ខេត្តបាត់ដំបង៖ នគរបាលស្រុកថ្មគោលបានបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់កាលពីថ្ងៃចន្ទ៤រោចខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង១៦និង៣០នាទីនៅចំណុចក្រុមទី០៥ ភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រោយស្តៅនៃអធិការដ្ឋាននគរបាលស្រុកបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់គឺ៖
១-ឈ្មោះឈួង ឈុំ ភេទស្រី អាយុ៤៨ឆ្នាំរស់នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ រិទ្ធី រតនា ហៅ(យ៉ា) ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣-ឈ្មោះ សួន ណារី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិប៉ោយយង់ ឃុំតាពូងស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន១១ថង់ សង្ស័យមានសារធាតុញៀន។
-ម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HJ-9430 សេ៊រីឆ្នាំ ២០១៨ចំនួន០១គ្រឿង។
– ទូរស័ព្ទដៃចំនួន០៣គ្រឿង។
ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត