ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម! គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក រវាងកាណូតនឹងកាណូតបណ្ដាលឱ្យស្លាប់ម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ (ព័ត៌មានបឋម) ប្រជានេសាទលើផ្ទៃទឹកបឹងទន្លេសាបបានឱ្យដឹងមុននេះបន្តិចថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងកាណូតនឹងកាណូតនៅគ្រាកំពុងធ្វើដំណើរច្រាសទិសគ្នាបណ្ដាលឱ្យស្លាប់ម្នាក់នៅគ្រាសាច់ញាតិកំពុងព្យាយាមបញ្ជូនទៅសង្រ្គោះ ។

    ប្រភពព័ត៌មានពីប្រជានេសាទឱ្យដឹងទៀតថា ហេតុការណ៍ខាងលើបានកើតឡើងនៅនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចបឹងតាសូ ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ។

    ប្រភពជាបឋមបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងកាណូតធុនធំដឹកត្រីល្អិតៗខុសច្បាប់ស្ដីពីជលផលនឹងកាណូតធុនតូចនេះ បានកើតឡើងនៅពេលកំពុងធ្វើដំណើរច្រាសទិសគ្នា(ពីលិចចៅកើតពីកើតទៅលិច)ធ្វើឱ្យភាគីខាងបើកកាណូធុនតូចរងរបួសធ្ងន់ ហើយបានស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះ។ ចំណែកអ្នកបើកបរកាណូតធុនធំដឹកត្រី សមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីសួរនាំ។ 

 ចំពោះព័ត៌មានលម្អិត សូមរង់ចាំតាមដានបន្តទៀត៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖