ព័ត៌មានទាន់ហេតុការណ៍៖

《លោក ស៊ី ជីនពីងជួបលោក ហ៊ុន ម៉ាណែត៖ ស្វាគមន៍សម្តេចហ៊ុន សែន លោកឪពុករបស់លោកមកលេងប្រទេសចិនអោយបានញឹកញាប់》

ចែករំលែក៖

ទីក្រុងប៉េកាំង ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបង្ហាញក្តីនឹករលឹកដល់សម្តេច​តេជោ ហ៊ុន សែន ដែលជាដៃគូបានកសាងនូវកិច្ចសហប្រតិបត្តិការជាច្រើនរវាងកម្ពុជា និង​ចិន។ លោកប្រធានាធិបតីចិន បានផ្តាំផ្ញើឱ្យសម្តេចតេជោ ហ៊ុន សែន ទៅលេងប្រទេសចិនឱ្យបានញឹកញាប់។

ខាងក្រោមនេះជាអត្ថបទរបស់កាសែតចិន ដកស្រង់ប្រសាសន៍ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលមានចំណងជើង 《លោក ស៊ី ជីនពីងជួបលោក ហ៊ុន ម៉ាណែត៖ ស្វាគមន៍សម្តេចហ៊ុន សែន  លោកឪពុករបស់លោកមកលេងប្រទេសចិនអោយបានញឹកញាប់》

លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ថ្លែងថា : ខ្ញុំមានសេចក្តីសោមនស្សរីករាយ​ណាស់​ដែលបានជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

សម្តេច ហ៊ុន សែន ដែលជាលោកឪពុករបស់លោក បានរួមចំណែកជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុមិត្តភាពចិន-កម្ពុជា។

លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បន្តថា, ខ្ញុំសូម​ផ្តាំផ្ងើសួរសុខទុកដោយ​ស្មោះ​ត្រង់ជូន​​ចំពោះ​គាត់នឹងស្វាគមន៍គាត់មកលេងប្រទេសចិនអោយញឹកញាប់។

និទាឃរដូវនាឆ្នាំនេះ លោកនិងឪពុករបស់លោកបានទៅទស្សកិច្ចនៅប្រទេសចិន។ 

លោកថា , សម្តេច ហ៊ុន សែន និងខ្ញុំបានបើកសករាជថ្មីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី ដែលប្រកបដោយគុណភាពខ្ពស់​ កម្រិតខ្ពស់និងស្តង់ដារខ្ពស់។

រដូវស្លឹកឈើជ្រុះនាខែកញ្ញាឆ្នាំ លោកបានមកទស្សកិច្ចនៅប្រទេសចិន ខ្ញុំជឿថាលោកគឺជាអ្នកប្រមូលផល លោកនឹងជួយជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖