ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនចាំម៉ាកបុកម៉ូតូហុងដាបណ្តាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម​ខណៈជិះម៉ូតូតាមដងផ្លូវត្រូវបានរថយន្តមិនចាំម៉ាកបេីកបុកពេញទំហឹងកាលពីវេលា​ម៉ោង​២៣និង៣០នាទី​ថ្ងៃ​ទី​១៦ខែ​កញ្ញា​ឆ្នាំ​២០២៣​ នៅចំណុច​តាមបណ្តោយផ្លូវ​ ឈ្នះ=ឈ្នះ​ ក្នុងភូមិ​ចែងម៉ែង​  សង្កាត់សំរោង​ក្រោម ខណ្ឌ​ពោធិ៍សែន​ជ័យ។ 

​     ជនរងគ្រោះ ឈ្មោះ​ស៊ុន​  ភារុន​ភេទប្រុស អាយុ​៣៨ឆ្នាំ​ មានស្រុក​កំណើត​នៅភូមិ​តាគ្រាប ឃុំព្នៅទី១ ស្រុក​សុីធរកណ្ដាល​ ខេត្ត​ព្រៃវែង​ ជិះម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម សេ១២៥ ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1JN-8085  ស្លាប់​នៅនឹង​កន្លែង​កើត​ហេតុ​។ 

​  តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​នឹង​កន្លែង​កេីត​ហេតុ​ខាងលើ​បាន​ឱ្យដឹងថា​នៅ​មុន​ពេល​កេីតហេតុ​គេឃើញរថយន្ត​បេីក​បរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជេីង ចំណែក​ម៉ូតូ​បេីក​បរ​ពីជេីង​ទៅ​ត្បូង​  ​ពេល​មក​ដល់​កន្លែង​កេីត​ហេតុ​ខាងលើ​រថយន្តបាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ចំពីមុខ​បណ្ដាល​ឱ្យជនរងគ្រោះ​ដួល​បោក​ក្បាល​ស្លាប់​តែម្ដង​។   

    ក្រោយ​ពេល​កេីតហេតុ​រថយន្ត​បានបេីក​គេច​ទៅបាត់​តែម្ដង​។ បច្ចុប្បន្ន​សព​រង់ចាំ​  សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ ចំណែក​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាននគរបាល​ខណ្ឌពោធិ៍សែនជ័យ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖