ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាបើកឆ្លងផ្លូវត្រូវម៉ូតូហុងដាមួយគ្រឿងទៀតបុករបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបេីកលឿនជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៥០នាទីយប់​ថ្ងៃទី១៦​ ខែកញ្ញាឆ្នាំ២០២៣​ នៅចំណុចមុខផ្សារទួលពង្រ​ តាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1W-7573 ឌុបប្រពន្ធធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង​ក្នុងទិសដៅពីកេីតទៅលិចហេីយបានឆ្លងផ្លូវ៣០ម៉ែត្រខណៈបើកមកដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌​ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AB-1719 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនបានជ្រុលទៅបុកចំពីចំហៀងពេញទំហឹងបណ្តាលឱ្យស្ត្រីជាប្រពន្ធដែលជិះម៉ូតូរងគ្រោះរងរបួសធ្ងន់និងបុរសជាប្តីរងរបួសស្រាល។ចំណែកបុរសអ្នកជិះម៉ូតូបង្កហេតុ២នាក់រងរបួសស្រាលបានគេចខ្លួនបាត់បន្សល់ទុកម៉ូតូនៅកន្លែងកេីតហេតុ។ 

ក្រោយពេលកេីតហេតុជនរងគ្រោះត្រួវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖