ភ្នំពេញ ៖ ជាមួយនឹងល្បឿនមហាលឿន, ផ្តល់ទំនុកចិត្តខ្ពស់ និងផ្តល់ភាពយឺតនៃការបញ្ជូននិងទទួលកាន់តែទាបទៅ្មៗស្ទើស្មើ សូន្យ ។ល។ សុទ្ធសឹងតែជាសមត្ថភាពរបស់បណ្តាញជំនាន់ទី៥ ឬ 5G ហើយបណ្តាញនេះវានឹងពង្រីកនូវប្រព័ន្ធអេកូទូរគមនាគមន៍ចល័ត ទៅក្នុងដំណាក់កាលថ្មី។
បណ្តាញទូរគមនាគមន៍ 5G នឹងជះផលទៅដល់គ្រប់វិស័យ ធ្វើឲ្យមានគមនាគមន៍ទិន្នន័យមួយប្រកដដោយទំនុកចិត្ត និងសុវត្ថិភាព ជួយទ្រទ្រង់ដល់វិស័យសុខាភិបាល កសិកម្ម ឡូហ្ស៊ីស្ទិកឌីជីថល និងអ្វីជាច្រើនទៀត .. ដែលជាការពិត។
ផលប្រយោជន៍សំខាន់នៃបណ្តាញ 5G គឺ៖
+ ល្បឿនបញ្ជូននិងទទួលទន្នន័យកាន់តែលឿនជាងជំនាន់មុនៗ
+ ភាពយឺតនៃការបញ្ជូននិងទទួលទិន្នន័យកាន់កាត់បន្ថយ
+ ទំហំនិងសមត្ថភាពផ្លូវបញ្ជូននិងទទួលទិន្នន័យកាន់តែប្រសើរឡើង
+ បង្កើនចំនួននៃការតភ្ជាប់ឧបករណ៍វៃឆ្លាត
+ ផ្តល់សមត្ថភាពនៃប្រតិបត្តិការបណ្តាញនិមិត្ត ហៅថា Virtual/Slicing Network
+ ផ្តល់ការផ្ទៀងផ្ទាត់តភ្ជាប់ទៅតាមតម្រូវការ។
អ្វីដែលសំខាន់គឺជាមួយបណ្តាញ 5G យើងអាចរំពឹងថានឹងឃើញល្បឿនទិន្នន័យកាន់តែលឿន និងកម្រិតបញ្ជូនកាន់តែខ្ពស់។
ហេតុអ្វីបានជាយើងត្រូវការបណ្តាញទូរគមនាគមន៍ 4G និង 5G?
ខណៈពេលដែល បណ្តាញ 4G បានណែនាំសមត្ថភាព សេវា VoIP និងសេវាដទៃទៀត បណ្តាញ 5G បានបង្កើត និងបង្កើនការសន្យាទាំងនោះនៃល្បឿនទាញយកទិន្នន័យដ៏មានសក្តានុពល។ ល្បឿនទាញយកទិន្នន័យរបស់បណ្តាញ 4G ឈានដល់ 1 Gbps ហើយគោលដៅរបស់ បណ្តាញ 5G គឺដើម្បីបង្កើនចំនួននោះ 10 ដងសម្រាប់ល្បឿនទាញយកទិន្នន័យជាអតិបរមារហូតដល់ 10 Gbps ៕
សំណួរសួរថា តើកម្ពុជាយើងដែលកំពុងតែចាប់អារម្មណ៍ទៅលើឌីជីថល និងដាក់ចេញនូវគោលនយោបាយបញ្ចកោណផ្តោតលើបច្ចេកវិទ្យាជាសំខាន់ ត្រូវធ្វើដូចម៉្តេច? រក្សាបណ្តាញ 4G ឬអភិវឌ្ឍន៍បណ្តាញ 5G? ហើយដើម្បីបាន 5G តួនាទីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវធ្វើបែបម៉េចក្នុងតួនាទីភារកិច្ចរបស់ខ្លួន?
ដោយ ៖ លោក អុឹម វុត្ថា