ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០៤នាក់​ ពាក់ព័ន្ធ​ករណីជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល​រវៀង​ ចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ​ ៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកសំរោង​ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ បានឱ្យដឹងនៅថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ កម្លាំងជំនាញនគរបាលប៉ុស្ដិ៍រដ្ឋបាលរៀង​ សហការជាមួយនគរបាលស្រុក​ បានធ្វេីការបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យ០៤នាក់​កាលពីថ្ងៃទី២០ ខែកញ្ញា​  ឆ្នាំ២០២៣ម្សិលមិញ​ ស្ថិត​នៅភូមិ​វាយឈ្នះ ឃុំ​ រវៀង​ ស្រុកសំរោង​ ខេត្តតាកែវ ពាក់ព័ន្ធ​ករណីជួញដូរ​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ។ 

    ក្នុងប្រតិបត្តិការ​នេះ​ ដោយ​មាន​ការណែនាំ​ចង្អុល​បង្ហាញ​ពី​សំណាក់​លោក​ ស្នងការ​នគរបាល​ខេត្ត​តាកែវ​ និងមានការ​សម្របសម្រួល​ពី​សំណាក់​ឯកឧត្ដម​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ លោក​វរសេនីយ៍ឯក​ ភី​ ឆុន​ អធិការនគរបាលស្រុកសំរោង​ បាន​ដឹកនាំ​កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង  ធ្វើ​ការបង្ក្រាបបានករណី​រក្សាទុក​ ជួញដូរ​ និង​ប្រេីប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន០៤ នាក់ រួមមាន​ ៖​ ទី​១.ឈ្មោះ ប៊ុន​ ពិសិដ្ឋិ​ ភេទប្រុស​ អាយុ ២៧ ​ឆ្នាំ​​​ ទី២.ឈ្មោះ​ ខុម​ ពិសិដ្ឋិ​​​ ភេទ​ប្រុស​ អាយុ​ ១៥​ ឆ្នាំ​ ទី​៣.ឈ្មោះ​ សុខ​ សីហា​ ភេទប្រុស​ អាយុ​ ៣២​ ឆ្នាំ​ ទី​៤.ឈ្មោះ​ ច្រេវ​ ផល្លីដា​ ភេទស្រី​ អាយុ​ ២៧​ ឆ្នាំ​ អ្នក​ទាំង​បួន​រស់នៅ​ភូមិ​វាយឈ្នះ​ឃុំ​រវៀង ស្រុក​សំរោង​​ ខេត្ត​តាកែវ​​​​ ព្រមទាំងដកហូតវត្ថុតាងបានម្សៅក្រាមពណ៌សថ្លា​ចំនួន​ មួយកញ្ចប់​  ជញ្ជីង​ចំនួន​មួយ​ និងថង់​ផ្លាស់​ស្ទិក​មួុយ​ចំនួន​​​ ។ 

   បច្ចុប្បន្ននេះ​ ជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖