ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២១ កញ្ញា ចំនួន ៣៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨១នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៨១នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៨១នាក់ រួមមាន៖ ជួញដូរ ៦ករណី ឃាត់ ១០នាក់ (ស្រី ១នាក់)។ដឹកជញ្ជូន រក្សាទុក ២២ករណី ឃាត់ ៣៧នាក់ (ស្រី ២នាក់)។​ ប្រើប្រាស់ ១០ករណី ឃាត់ ៣៤នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែកញ្ញា រួមមាន ៖ 

-មេតំហ្វេតាមីន (Ice) = ៨៣,២០ក្រាម និង៧៥កញ្ចប់តូច។

-មេតំហ្វេតាមីន (Wy) = ២,៦០ក្រាម។

-អុិចស្តាសុី (mdma) = ២០,៧៣ក្រាម។

-កញ្ឆា  = ៤៥,៧៧ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ១១អង្គភាព 

១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១១នាក់ ស្រី ១នាក់ ចាប់យក Ice ១១,៧៨ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យក Ice ២,៧៧ក្រាម។

៣ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ២កញ្ចប់តូច។

៤ / ក្រចេះ៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ចាប់យក Ice ២០កញ្ចប់តូច។

៥ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ ស្រី ១នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៥នាក់ ចាប់យក Ice ៤៧កញ្ចប់តូច។

៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១១,៥២ក្រាម។

៧ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។

៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់។

៩ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ៣១,៧៨ក្រាម, Wy ២,៦០ក្រាម, MDMA ២០,៧៣ក្រាម និងកញ្ឆា ៤៥,៧៧ក្រាម។

១០ / ស្វាយរៀង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៤កញ្ចប់តូច។

១១ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៣កញ្ចប់តូច។

កងរាជអាវុធហត្ថ ៖ ២អង្គភាព

១ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ១,១១ក្រាម។

២ / កំពត៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ២៤,២៤ក្រាម៕

ដោយ៖ អរុណរះ


ចែករំលែក៖