ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង២៣និង៣០នាទីនៅក្នុងភូមិសាស្រ្តភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលក្នុងនោះមានលោក លឹម សៀងហៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯកសុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន,កម្លាំងការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀនដែល មានលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ ជានាយការិយាល័យចូលរួមសហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលមានលោកវរសេនីយ៍ឯក ចាន់ សុធី ជានាយការិយាល័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំង ដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនិងរួមជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះត្រួតពិនិត្យតាមដងផ្លូវ ស្វែងរកអ្នកបេីកបរ ក្រោមឥទ្ធិពល នៃគ្រឿងញៀននៅមូលដ្ឋានខាងលើដោយមានរថយន្តចំនួន៤២គ្រឿង មនុស្ស៤២នាក់និងម៉ូតូ៦៦គ្រឿង មនុស្ស៦៦នាក់បានធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមលើអ្នកបើកបរបានចំនួន ១០៨នាក់ក្នុងនោះសមត្ថកិច្ចបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៥នាក់ ភេទប្រុសជាអ្នកបើកបរម៉ូតូនិងបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ សូរិយា