ខេត្តកំពង់ធំ៖ កម្លាំងនគរបាលក្រុងស្ទឹងសែនព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជូនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្តចាត់វិធានការ តាមច្បាប់ពាក់ព័ន្ធករណីលួចម៉ូតូ១គ្រឿង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៦និង១៨នាទីនៅចំណុចផ្ទះសំណាក់ ហេង ហេង ១៦៨ ស្ថិតក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹង សែន ខេត្តកំពង់ធំ មានករណីលួចម៉ូតូ១គ្រឿង។ បន្ទាប់ ពីទទួលបានព័ត៌មានខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធីពីលោកស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តម សេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ទទួលផ្នែកផែន ការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី ញ៉ែម ឈុនលី ស្នងការរងជំនួយផែនដឹកនាំកងកម្លាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹង សែនប្រើវិធានការជំនាញ ឈានទៅឃាត់ជនសង្ស័យចំនួន០៣ នាក់ នាវេលាម៉ោង១៧:៣០នាទី នៅចំណុច មុខមន្ទីរពេទ្យ ស្រេង សេងហៀង ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។
ជនសង្ស័យ៣នាក់មានឈ្មោះ÷១-ឈ្មោះ យ៉ា គីនី ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ,២-ឈ្មោះ ងួន តុលា ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនិង ៣-ឈ្មោះ ញឹប តុលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិ ទំពរ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ ១-ម៉ូតូចំនួន ០១នគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ លេខតួ ND125M6190341ស្លាកកលេខភ្នំពេញ 1JE.8774 របស់ជនរងគ្រោះឈ្មោះឡាំងយ៉ាំងណេ ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិ វៀតណាម រស់នៅកំពង់ចំលង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ប្រគល់ជូនជនរង គ្រោះ),២-រថយន្តចំនួន១គ្រឿង ម៉ាកHIGHLANDER ពណ៌ ទឹកមាស ផ្លាកលេខប.មានជ័យ 2C-5668 របស់ជនសង្ស័យ ដែលជិះធ្វើសកម្មភាពនិងឧបករណ៍សម្ភារៈ សម្រាប់លួច មួយចំនួនទៀត។
ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញបានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣៕
ដោយ៖ សូរិយា