ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រតិភូខណ្ឌសែនសុខ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ លោក លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញទៅសួរសុខទុក្ខកងទ័ព និងគ្រួសារកងទ័ពនៅវរសេនាតូចលេខ៣៩៤ ដែលជាវរសម្ព័នមេត្រីភាព របស់ខណ្ឌទាំងពីរ ស្ថិតនៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខរសៀលនេះដែរ ក្រុមការងារខណ្ឌទាំងពីរ បាននាំយកនៅនូវគ្រឿងឧបភោគបរិភោគមាន មី ត្រីខកំប៉ុង និងថវិកាផ្តល់ជូនផ្ទាល់ជូនដល់មេវរៈ រងវរៈ នាយទាហាន ពលទាហាន និងគ្រួសារពលី។
គួរបញ្ជាក់ផងដែរថា ៖ ការអញ្ជើញសួរសុខទុក្ខនេះមិនមែនជាលើកទី១ទេ គឺធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីចងសម្ព័នមកដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីអ្នកនៅសមរភូមិក្រោយ ដល់បងប្អូនកងទ័ពនៅសមរភូមិមុខ ជាពិសេសការសួរសុខទុក្ខនេះតែងតែធ្វើឡើងក្នុងពិធីបុណ្យកាន់បិណ្ឌ និងមុនភ្ជុំបិណ្ឌ ដើម្បីឧបត្ថមថវិកាខ្លះៗដល់គ្រួសារកងទ័ព ចូលរួមសប្បាយរីករាយធ្វើបុណ្យជួបជុំគ្រួសារតាមប្រពៃណីជាតិខ្មែរ ៕
ដោយ ៖ សហការី