ព័ត៌មានទាន់ហេតុការណ៍៖

ការដើរដង្ហែក្បួនក្នុងប្រទេសស្វីសអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការខ្លាំងជាងនេះ

ចែករំលែក៖

កាលពីថ្ងៃទី ៣០ ខែកញ្ញា មនុស្សជាង ៦០.០០០ នាក់បានចូលរួមដង្ហែក្បួននៅរដ្ឋធានី Bern នៃប្រទេសស្វីស ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលរបស់ប្រទេសនេះអនុវត្តគោលនយោបាយ “ខ្លាំងជាង” ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។
លោក Georg Klingler សមាជិកនៃអង្គការបរិស្ថាន Green peace បាននិយាយថា “មនុស្សជាច្រើនបានបាត់បង់ក្តីសង្ឃឹម ដោយសារតែរដ្ឋាភិបាលកំពុងអនុម័តការសាងសង់ផ្លូវថ្មី និងពន្យារពេលការអនុវត្តច្បាប់អាកាសធាតុ” ។
នៅថ្ងៃដដែល គណបក្សបៃតងដែលមានមនុស្សជាង 60.000 នាក់បានចូលរួមក្នុងការហែក្បួនបានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា៖ «សមាជកំពុងទប់ស្កាត់ការការពារអាកាសធាតុយ៉ាងឆាប់រហ័ស ស្រប និងមានប្រសិទ្ធភាព។ យើងត្រូវការការផ្លាស់ប្តូរនៅក្នុងការបោះឆ្នោតបន្ទាប់»។
ការហែក្បួនខាងលើបានធ្វើឡើងមុនពេលប្រទេសស្វីសត្រៀមរៀបចំការបោះឆ្នោតសភា។ ស្ថិតិបង្ហាញថាក្នុងរយៈពេល 2 ឆ្នាំកន្លងមកនេះ ផ្ទាំងទឹកកករបស់ប្រទេសបានថយចុះ 10% ខណៈដែលខែកញ្ញាគឺជាខែដែលក្តៅបំផុតនៅក្នុងប្រទេសស្វីស ដែលជាប្រទេសដែលមានសីតុណ្ហភាពក្តៅជាងទ្វេដងនៃសីតុណ្ហភាពជាមធ្យមនៃពិភពលោក។
នៅក្នុងខែមិថុនាឆ្នាំនេះ អ្នកបោះឆ្នោតនៅប្រទេសស្វីសបានបោះឆ្នោតប្រជាមតិ ដើម្បីអនុវត្តគោលដៅនៃការសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សុទ្ធត្រឹមសូន្យនៅឆ្នាំ 2050 តាមរយៈការផ្តល់នូវការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងអតិថិជនដើម្បីប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមរដ្ឋាភិបាល ច្បាប់នេះនឹងមិនចូលជាធរមានរហូតដល់ឆ្នាំ 2025៕ ដោយ៖ ធីរីណា

រូប​ថត៖ TTXVN-VNA


ចែករំលែក៖