ភ្នំពេញ៖ យុវជនជាសិស្សសាលាជាស៊ីមសាមគ្គីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុយ៉ាងអាណោចអាធ័មបំផុត ខណៈកំពុងជិះម៉ូតូបានទាក់ដៃចង្កូតជាមួយរ៉ឺម៉កដួលទៅលើថ្នល់ត្រូវបានរថយន្តកុងតឺន័រកិនបែកក្បាលកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះលៀប ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី១១ នៃវិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្គូពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JN-5471 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុបានទាក់ដៃចង្កូតជាមួយរ៉ឺម៉កបណ្តាលឱ្យដួលទៅលើថ្នល់ ពេលនោះមានរថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខតាកែវ3A-1014 ធ្វេីដំណេីរមកពីក្រោយជ្រុលទៅកិនបណ្តាលឱ្យជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ហេីយរថយន្តបង្កបេីកបានប្រហែលជិតមួយគីឡូម៉ែត្រទើបឈប់រថយន្តចុះរត់គេចខ្លួនបាត់តែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុហើយទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ