ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកកិនសិស្សសាលាម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនជាសិស្សសាលាជាស៊ីមសាមគ្គីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុយ៉ាងអាណោចអាធ័មបំផុត ខណៈកំពុងជិះម៉ូតូបានទាក់ដៃចង្កូតជាមួយរ៉ឺម៉កដួលទៅលើថ្នល់ត្រូវបានរថយន្តកុងតឺន័រកិនបែកក្បាលកាលពីវេលាម៉ោង៣និង១០នាទីរសៀល​ ថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២៣​ នៅតាមបណ្តោយផ្លូវចោមចៅ​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

    ជនរងគ្រោះឈ្មោះលៀប​ ភេទប្រុសអាយុ១៨ឆ្នាំ​ មុខរបរជាសិស្សរៀនថ្នាក់ទី១១​ នៃវិទ្យាល័យជាស៊ី​មសាមគ្គី​ ស្នាក់នៅសង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្គូពីពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1JN-5471 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុបានទាក់ដៃចង្កូតជាមួយរ៉ឺម៉កបណ្តាលឱ្យដួលទៅលើថ្នល់ ពេលនោះមានរថយន្តកុងតឺន័រ​ ពណ៌ស​ ពាក់ស្លាកលេខតាកែវ3A-1014 ធ្វេីដំណេីរមកពីក្រោយជ្រុលទៅកិនបណ្តាលឱ្យជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម​ ហេីយរថយន្តបង្កបេីកបានប្រហែលជិតមួយគីឡូម៉ែត្រទើបឈប់រថយន្តចុះរត់គេចខ្លួនបាត់តែម្តង។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុហើយទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖