ព័ត៌មានទាន់ហេតុការណ៍៖

សូម​ឆ្លើយថាទេចំពោះគ្រឿងញៀន! ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៨នាក់​ ក្នុង​បទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៤ តុលា!

ចែករំលែក៖

ភ្នំពេញ៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានបង្ហាញពី​លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកម្ពុជា​ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០២៣ម្សិលមិញ​នេះ​ មានចំនួន ១០ករណី ដោយ​ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៨នាក់(ស្រី ២នាក់)។ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!

ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ (ស្រី ០២នាក់)រួមមាន៖ជួញដូរ ១ករណី ឃាត់ខ្លួន ៣នាក់(ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ខ្លួន ១០នាក់(ស្រី ១នាក់)​ ,ប្រើប្រាស់ ៥ករណី ឃាត់ខ្លួន ១៥នាក់(ស្រី ១នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែតុលា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៤៤,៨០ក្រាម ,កេតាមីន(Ke) ស្មេីនិង​ ២,០៨ក្រាម។

​ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ០៧អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ​ទាំង​ ០៧អង្គភាព

១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ១នាក់។

២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ខ្លួន ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១,៧២ក្រាម។

៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ខ្លួន ៣នាក់ រក្សាទុក ១ករណី ឃាត់ខ្លួន ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១២២,៧០ក្រាម។

៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ៨នាក់ ស្រី ១នាក់។

៥ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ខ្លួន ៣នាក់ ស្រី ១នាក់ ចាប់យកKe ២,០៨ក្រាម។

៦ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ១នាក់។

៧ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ខ្លួន ២នាក់ ចាប់យកIce ២០,៣៨ក្រាម៕

ដោយ​៖ សហការី​


ចែករំលែក៖