ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១កម្ពុជា ឧត្តមភរិយាសម្តេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញទៅពិនិត្យ ទស្សនា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី បន្ទាប់ពី ២ថ្ងៃមុន លោកស្រីវេជ្ជបណ្ឌិត បានបង្ហោះសារថា ” ខ្ញុំនឹងទៅមេីលព្រលានថ្មីនេះដែរ ក្នុងពេលឆាប់ៗនេះ។ យេីងគួរមានមោទនភាពចំពោះសមិទ្ធផលមួយនេះ 🇰🇭។ See you soon Siemreap 🥰 ។
លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១កម្ពុជា ឧត្តមភរិយាសម្តេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសន្យាថាទៅមើល ដោយសារឃើញប្រជាពលរដ្ឋជាច្រើនបានទៅមើល បង្ហាញពីភាព សប្បាយរីករាយ ជាមួយនឹងសំណេរប្រជាពលរដ្ឋថា, ឃេីញមានមនុស្សមួយចំនួនផុសសេីចយំពួកគាត់ដែលនាំគ្នាទៅមេីលព្រលានយន្តហោះថ្មី🌹
#ហេតុអីគាត់ទៅមិនបាន
#គាត់ចង់អបអរអ្វីដែលខ្មែរធ្វេីបាន
#ខុសទាស់អី?
សូមបញ្ជាក់ថា, វត្តមានលោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១កម្ពុជា ឧត្តមភរិយាសម្តេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី គឺមាន ភាពសាមញ្ញ និងភាពរាក់ទាក់រួសរាយរបស់លោកស្រីវេជ្ជបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ខណ:ជួបភ្ញៀវទេសចរ ក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ប្រកបដោយភាពស្និទ្ធស្នាលទៅវិញទៅមក។ ក្រៅពីសួរសុខទុក្ខលោកស្រីថែមទាំងបានរម្លឹកជូនភ្ញៀវឲ្យមកលេងរាជធានីភ្នំពេញ និងខេត្តវប្បធម៌ ប្រវត្តិសាស្ត្រដទៃទៀត។
សូមបញ្ជាក់ថា : កន្លងទៅភរិយាសម្ដេចធិបតី ហ៊ុន ម៉ាណែត លោកស្រី ពេជ ចន្ទមុន្នី ថាលោកស្រីថាអញ្ជើញទៅមើលព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរក្នុងពេលឆាប់ៗនេះ ដោយថាវាជាសមិទ្ធផលមួយដែលជនជាតិខ្មែរគួរមានមោទនភាព។
លោកស្រីបានបង្ហោះលើបណ្ដាញសង្គមរបស់លោកស្រីកាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា ទោះជាយ៉ាងណាលោកស្រីមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការចុះទៅពិនិត្យនេះនៅឡើយទេ។
លោកស្រីសរសេរថា៖ «ខ្ញុំនឹងទៅមើលព្រលានថ្មីនេះដែរ ក្នុងពេលឆាប់ៗនេះ។ យើងគួរមានមោទនភាពចំពោះសមិទ្ធផលមួយនេះ»។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួនជាង ១ពាន់លានដុល្លារអាមេរិក ដែលជាទឹកប្រាក់របស់រដ្ឋាភិបាលចិនជាមួយរយៈពេលសាងសង់ ៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល ៥៥ឆ្នាំ។ ហើយ ៥០ឆ្នាំក្រោយ នឹងប្រគល់មកឱ្យរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះការចំណាយសម្រាប់សាងសង់ផ្លូវល្បឿនលឿន ៥គីឡូម៉ែត្រតភ្ជាប់ពីអាកាសយានដ្ឋានមកផ្លូវជាតិលេខ៦ ចំណាយទឹកប្រាក់ប្រមាណ ៩៥លានដុល្លារអាមេរិក។
កាលពីថ្ងៃអាទិត្យ មានពលរដ្ឋខ្មែរយ៉ាងច្រើនកុះករទៅទស្សនាព្រលានយន្តហោះអន្តរជាតិថ្មីនេះ៕
ដោយ ៖ សិលា