ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អ៊ាង សុផល្លែត៖ យើងប្រើបេះដូងបណ្តុះកូនឈើ ចែកជូនដើមឈើដើម្បីប្រជាពលរដ្ឋកម្ពុជា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ «យើងប្រើបេះដូងបណ្តុះកូនឈើ ផលិតដើមឈើដោយបេះដូង សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដើម្បីស្តារព្រៃឈើឡើងវិញ និងជូនជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប» នេះជាការថ្លែងរបស់បណ្ឌិត  អ៊ាង  សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកអូររាំងឪ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ នាទីស្នាក់ការគណបក្សស្រុកអូររាំងឪ ។ 

ជាការគូសបញ្ជាក់នៅចំពោះមុខសមាជិក សមាជិការគណបក្សប្រជាជន ក្នុងស្រុកអូររាំងឪលោកបណ្ឌិត បានបន្ថែមថា ការបណ្តុះចលនាដាំដើមឈើនេះ គឺជាស្មារតីសាមគ្គីកើតចេញពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកពាក់ព័ន្ធ សិស្សានុសិស្ស ព្រះសង្ឃ រួមទាំងការ ចូលរួមពី ប្រជាពលរដ្ឋកម្ពុជា អ្នកស្រលាញ់ព្រៃឈើ ដែលមានច្រើនលាននាក់ ។ 

ដើម្បីកម្ពុជាស្អាត បៃតង ចីរភាព ក្រសួងបរិស្ថាន ជំរុញឱ្យយុទ្ធនាការ ១០ តុលា ២០២៣ ផ្តល់ជូនកូនឈើ ១ លានដើមយ៉ាងតិចជារៀងរាល់ឆ្នាំ និងអាចសម្រេចបាន ដោយបេះដូង ដើម្បីកម្ពុជាបៃតងស្អាត ទាក់ទងទេស ចរណ៍មកកម្សាន្តនិងវិនិយោគ។  ស្មារតីនេះសបញ្ជាក់ពីការចូលរួមពីគ្រប់គ្នាទាំងអស់ និងដំណើរត្រឹមត្រូវចំទិសដៅស្របតាមយុទ្ធសាស្រ្ត បញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាត្រីវិស័យស្រាប់។   

ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំជីវភាពគណបក្សលោកបណ្ឌិត អ៊ាង សុផល្លែតបានពាំនាំនូវប្រសាសន៍នឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានយុវជនថ្នាក់កណ្តាល ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិការគណបក្សប្រជាជនគ្រប់រូបក្នុងស្រុកអូររាំងឪ ផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖