ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅអស់ចំនួន១ខ្នង​នៅសង្កាត់ព្រែកកំពឹស​ ទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ​ ៖​ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅ​ ដោយបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងអាជ្ញាធរមូលដ្ឋាន​ កាលពីវេលាម៉ោង​ ០៨និង៤០នាទីព្រឹក​ ថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា​ ម្ចាស់ផ្ទះមានឈ្មោះ ពេជ្រ​ ណាវី​ ភេទស្រី​ អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ នៅផ្ទះ ។ 

    សមត្ថកិច្ចបន្តថា​ ផ្ទះរងគ្រោះខាងលេីជាប្រភេទសំណង់​ (ឈើលើថ្មក្រោម ទំហំ៥ម៉ែត្រX៨ម៉ែត្រ​ )​ ដោយខូចខាតសម្ភារៈ ឆេះផ្ទះអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

    ក្នុងករណីគ្រោះអគ្គិភ័យនេះមិនបណ្ដាលឱ្យមនុស្សស្លាប់​ និងរបួសឡេីយ​ ហេីយក្រុមមន្ត្រីជំនាញបានយករថយន្តការិយាល័យបង្ការ​ សង្គ្រោះអគ្គិភ័យ​ចំនួន ០៣គ្រឿង បានប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប។​ ក្នុងនោះក៏មានរថយន្តជំនួយ​ ៖​ រថយន្តរបស់ព្រលានយន្តហោះ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន សើ្មរនឹង ២០ម៉ែត្រគូប។​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ចំនួន ០១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប​ ដោយពន្លត់ចប់​នៅម៉ោង ០៩និង៣០នាទីព្រឹកនាថ្ងៃខែ ឆ្នាំដដែល​ ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ​ សមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថា​ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖