ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារគោរពជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គល ចម្រើនជន្មាយុគម្រប់ ៧៧ ឈានចូល ៧៨ឆ្នាំ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងមនោសញ្ចេតនាប្រកបដោយ កតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ដែលកន្លងទៅបានធ្វើពលិកម្មទាំងកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ និង អភិវឌ្ឍប្រទេសជាតិ នាំមកនូវវឌ្ឍនភាព វិបុលភាព និងភាពសម្បូររុងរឿង ជូន ជាតិ មាតុភូមិនៃយើង។

ក្នុងឱកាសដ៏ប្រពៃនេះ យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សហការី


ចែករំលែក៖