ការចាប់ផ្តើមជីវិតដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្សែប្រយុទ្ធ Harry Kane នៅក្រុមយក្ស Bayern Munich បានបន្ត ខណៈដែលប្រធានក្រុមអង់គ្លេសរូបនេះបានស៊ុតបាល់បញ្ចូលទី hat-trick ក្នុងជ័យជម្នះលើក្រុមម្ចាស់ Borussia Dortmund ក្នុងលទ្ធផល ៤ទល់០។
Bayern កំពុងប្រជែងក្នុងការពាន Bundesliga ជាលើកទី១២ជាប់គ្នាដ៏គួរឲ្យកត់សម្គាល់ ហើយពួកគេបានបន្តទម្រង់លេងដ៏ល្អដើម្បីបង្កើតការនាំមុខ ២–០នៅក្នុងការប្រកួតបើកឆាកត្រឹមតែ១០នាទី។ Dayot Upamecano បាននាំមុខឲ្យក្រុមភ្ញៀវឱ្យនាំមុខនៅនាទីទី៤ មុនពេល Kane រកបានគ្រាប់បាល់នាំមុខគ្រាប់បាល់ទី២ក្នុងរយៈពេល៥នាទីបន្ទាប់។
Kane បានបន្ថែមគ្រាប់បាល់ទី៣ និងគ្រាប់ទី៤បន្ទាប់ពីចប់តង់ទីមួយ។ អតីតខ្សែប្រយុទ្ធរបស់ Tottenham រូបនេះរកបាន១៥គ្រាប់គួរឱ្យកត់សម្គាល់ក្នុងការបង្ហាញខ្លួន១០ប្រកួតក្នុងលីក Bundesliga បន្ទាប់ពីបានស៊ុតបញ្ចូលទីជាលើកទី៣ចាប់តាំងពីចូលរួមជាមួយ Bayern នៅរដូវក្តៅ។
បន្ទាប់ពីស៊ុតបញ្ចូលទីបាន៣គ្រាប់ទល់នឹង Darmstadt កាលពីសប្តាហ៍មុន Kane រកបាន៣គ្រាប់បន្តទៀតនៅ Bundesliga ក្នុងការប្រកួតជាមួយ Dortmund កាលពីរាត្រីថ្ងៃទី៤ ម្សិលមិញ។
Dortmund ដែលមិនធ្លាប់ចាញ់ក្នុងលីកចាប់តាំងពីថ្ងៃទី១ ខែមេសា ក្នុងការប្រកួតកាលពីយប់មិញ កីឡាករ Donyell Malen ក៏មានឱកាសស៊ុតចំគោលដៅដែរ ប៉ុន្តែត្រូវបានអ្នកចាំទីជើងចាស់របស់ Bayern កីឡាករ Manuel Neuer ជួយសង្គ្រោះដ៏ល្អ។ ការខូចខាតត្រូវបានធ្វើឡើងនៅនាទីបើកឆាកនៅពេលដែល Dortmund ត្រូវបានបរាជ័យដោយការចាប់ផ្តើមដ៏ល្អក្នុងតង់ទី១របស់ Bayern។
ក្រុមរបស់លោក Tuchel ស្ថិតនៅលេខរៀងទី២ក្នុងតារាង ដោយមាន២ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen ដែលបានឈ្នះក្រុម Hoffenheim ៣–២។ ទន្ទឹមនឹងនេះដែរ ក្រុមលេខ៤ Dortmund ដែលត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Newcastle United ក្នុងការប្រកួត Champions League នៅរាត្រីថ្ងៃអង្គារខាងមុខនេះ មាន៧ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង។
ខ្សែប្រយុទ្ធ Kane កំពុងរីករាយជាមួយនឹងទម្រង់នៃការស៊ុតបញ្ចូលទីដ៏សាហាវជាមួយនឹងការស៊ុតបញ្ចូលទីរបស់គាត់ជាមួយនឹង Dortmund ជាគ្រាប់ទី១៨, ទី១៩ និងទី២០ សម្រាប់ក្លិប និងប្រទេសនៅរដូវកាលនេះ។ គាត់មាន១០គ្រាប់ក្នុងការបង្ហាញខ្លួន៥លើកចុងក្រោយរបស់គាត់សម្រាប់ Bayern និងជម្រើសជាតិអង់គ្លេស ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)