ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីដែលលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យា

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០:១៥នាទីយប់ក្រោយពីទទួលបានព័ត៌មានថា ៖ មានករណីទំនាស់គ្នានៅក្នុងផ្សាររន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ភ្លាមនោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំស្រ្តីចាក់ឆ្នោតឈ្មោះ  វណ្ណលី ហេង មកសាកសួរ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) បន្ទាប់ពីស្ត្រីនោះក៏ធ្វើសម្ភាសន៍ជាមួយសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការតវ៉ាចាក់ឆ្នោតត្រូវចំនួន២០០០រៀល តែមេកន្ទុយលេខមិនបើកលុយឱ្យ ទើបខឹងធ្វើការផ្សព្វផ្សាយព័ត៌មាននេះ ចំណែកមេកន្ទុយលេខដែលលួចកត់កន្ទុយលេខ បានរត់គេចខ្លួនបាត់ និងចាក់សោរទ្វារផ្ទះ មុនពេលសមត្ថកិច្ចចុះត្រួតពិនិត្យដល់ទីកន្លែង។ 

សូមបញ្ជាក់ថា៖ ទីតាំងកត់កន្លែងឆ្នោតវៀតណាម មានច្រើនណាស់ តាមបណ្តារាជធានី ខេត្ត ដែលត្រូវលុបបំបាត់អោយខានតែបាន ទោះមេឆ្នោតវៀតណាមទាំង អាងខ្នងក៏ដោយ គួរមានវិធានការលុបបំបាត់ ព្រោះបនល្បែងទាំងនេះ ផ្តើមអោយមានកើតមានឡើងក្នុងសង្គម ។ 

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់ផ្ទះខាងលើ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ សហការី


ចែករំលែក៖