ខេត្តបន្ទាយមានជ័យ ៖ សឹងតែមិនជឿ និងជួយត្រេកអរដល់បងប្អូនប្រជាពលរដ្ឋយើង រកត្រីជាលក្ខណៈគ្រួសារបានផលច្រើនឆ្នាំនេះ គ្រាន់តែរយៈពេល២ថ្ងៃនេះ នៅចំណុចសំណង់ព្រែកសឿប្រជាពលរដ្ឋនេសាទត្រីបាន១ថ្ងៃម្នាក់មិនតិចជាង៥០ទៅ១០០គីឡូក្រាមនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា៖ រយៈពេល២ថ្ងៃនេះសំណង់ព្រែកសឿប្រជាពលរដ្ឋនេសាទត្រីបាន១ថ្ងៃម្នាក់មិនតិចជាង៥០ទៅ១០០គីឡូក្រាមនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ស្ថិតភូមិ -ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមអ្ននេសាទបានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ប្រជានេសាទបានប្រាប់ថា៖រយៈពេល២ថ្ងៃនេះប្រជាពលរដ្ឋបាននេសាទត្រីដោយបង់សំណាញ់ប្រយ៉ុងរឺក្រឡាញឹកក្នុង១ថ្ងៃម្នាក់អាចរកបានត្រីពី៥០ទៅ១០០គីឡូក្រាមមានត្រីចម្រុះតែភាគច្រើនជាបត្រីឆ្ពិន និងត្រីស ត្រីរៀលដែលបង់បាន១សំណាញ់លើកគ្នា២ទៅ៣នាក់ទើបលើករួច។
ប្រជានេសាទបានបញ្ជាក់ទៀតថា៖ ការនេសាទបង់សំណាញ់ត្រូវបានត្រីនេះក្រោយពេលសហគមន៍បានសំណង់ទ្វារទប់ទឹកទុកសម្រាប់បង្កបង្កើនផលនៅពេលរដូវទឹកស្រកផុតពីភ្លឺស្រែ ទើបត្រីឡើងទឹកនៅមុខសំណង់ផ្នែកខាងក្រោមបង់ត្រីបាននិងយកលក់នៅកន្លែងបង់ព្រែកសឿត្រីឆ្ពិន១គីឡូក្រាមតំលៃ៥ ០០០រៀល និងត្រីរៀល១គីឡូក្រាមតំលៃ២ ០០០រៀល។
លោក ជា ទី មេឃុំសឿបានប្រាប់ថា៖នៅពេលទឹកធំមានទឹកជំនន់ស្រកប្រជាពលរដ្ឋបាននេសាទត្រីបង់សំណាញ់ប្រយ៉ុងរឺសំណាញ់ញឹកនៅព្រែកសឿ រកត្រីបានម្នាក់ៗមិនតិចជាង៥០ទៅ១០០គីឡូក្រាមអ្នកខ្លៈលក់នៅកន្លែង ខ្លៈទៀតធ្វើត្រីឆ្អើលក់ និងធ្វើប្រហុកទុកសម្រាប់គ្រួសារ ហើយនៅព្រែកសឿនៅរដូវទឹកស្រកនេសាទត្រីបានរាល់ឆ្នាំ។
សូមបញ្ជាក់ថា៖ ការនេសាទជាលក្ខណះគ្រួសារ មិនប្រើឧបករណ៍ហាមឃាត់ គឺត្រីនៅប្រទេសកម្ពុជាសំបូរណាស់ តែមានឈ្មួញល្មើសច្បាស់ បានលួចប្រើឧបករណ៍ល្មើសច្បាប់ ទើបត្រីត្រូវបានបាត់បង់មួយចំនួនធំ ដូច្នេះចូលរួមលុបបំបាត់បទល្មើសនេះ អភិរក្ស ការពារ ពេលរដូវត្រីពងកូន ៕
ដោយ ៖ សហការី