ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបានបញ្ជាក់ពីលក្ខខណ្ឌសម្រាប់ប្រគល់ទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅប្រទេសក្រៅត្រឡប់ទៅវិញ

ចែករំលែក៖

កាលពីថ្ងៃទី 8 ខែវិច្ឆិកា ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអឺរ៉ុបនិងអឺរ៉ាស៊ី លោក James O’Brien បាននិយាយថា លោកខាងលិចនឹងមិនប្រគល់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកជិត 300 ពាន់លានដុល្លារទេ រហូតដល់ក្រុងម៉ូស្គូបានចំណាយលើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
ថ្លែងនៅក្នុងសវនាការរបស់គណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាអាមេរិក លោក O’Brien បានបន្ថែមថា ប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មទាំង ៧ (G7) ធ្លាប់បានបញ្ជាក់រួចមកហើយថា រុស្ស៊ីត្រូវតែបង់ថ្លៃចំណាយលើប្រតិបត្តិការយោធាពិសេសនៅក្នុង អ៊ុយក្រែន។ ទ្រព្យសម្បត្តិដែលជាប់គាំងរបស់រុស្ស៊ីនៅបស្ចឹមប្រទេសដែលមានទំហំប្រហែល 300 ពាន់លាន USD នឹងមិនត្រូវបានប្រគល់ឱ្យរុស្ស៊ីវិញទេ រហូតទាល់តែប្រទេសនេះចេញថ្លៃចំណាយលើការខាតបង់នេះ។
មុននោះ នៅថ្ងៃដដែលនេះ ទេសាភិបាលធនាគារកណ្តាលរុស្ស៊ី Elvira Nabiullina បានព្រមានថា ការរឹបអូសនិងបង្កកទ្រព្យសម្បត្តិរបស់លោកខាងលិចនឹង “បណ្តាលឱ្យមានផលវិបាកអវិជ្ជមានជាគំរូសម្រាប់ការអភិវឌ្ឍទាំងមូលរបស់រុស្ស៊ី” ប្រព័ន្ធហិរញ្ញវត្ថុសកល។ ទន្ទឹមនឹងនោះ លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូនឹងចាត់វិធានការផ្លូវច្បាប់ ដើម្បីដោះស្រាយការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីនៅលោកខាងលិច។ លើសពីនេះ រុស្ស៊ីនឹងសិក្សាវិធានការឆ្លើយតបដែលស័ក្តិសមបំផុតចំពោះផលប្រយោជន៍របស់ខ្លួន។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយយោងតាមផ្នែកណាមួយនៃទ្រព្យសម្បត្តិរបស់អ្នកវិនិយោគបរទេសដែលបង្កកក្នុងប្រទេសរុស្ស៊ីអាចប្តូរទៅជាទ្រព្យសម្បត្តិដែលបង្កករបស់ជនជាតិរុស្ស៊ីនៅក្រៅប្រទេស។ ក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា។ យោងតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បច្ចុប្បន្នមានពលរដ្ឋរុស្ស៊ីជាង 3.5 លាននាក់ដែលមានទ្រព្យសម្បត្តិរហូតដល់ 1.500 ពាន់លានរូប្លែ (16.3 ពាន់លានដុល្លារ) ត្រូវបានបង្កកនៅបរទេស៕ ដោយ៖ ធីរីណា

រូប​ថត​៖ VNF


ចែករំលែក៖