ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ អះអាងថា , សមត្ថកិច្ចពិតជាបញ្ជូនខ្លួន លោកផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន និងបក្ខពួក៤នាក់មកតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បញ្ជាក់ថា : សណុំរឿងទេីបតែទទួលបាន​ តំណាងអយ្យការកំពុងតែប្រេីប្រាស់នីតិវិធីដេីម្បីចាត់ការលេីរឿងនេះ​ សូមអរគុណ​ ។ 

សូមបញ្ជាក់ថា : នេះជាករណី មាននាយនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងនោះរួមមាន មន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។ សមត្ថកិច្ចបញ្ជូនទៅតុលាការហើយ តែផ្ញើសមត្ថកិច្ចសិន តំណាងអយ្យការបន្តនីតិវិធីថ្ងៃស្អែក !។

ប្រជាពលរដ្ឋ គាំទ្រ នឹងចាត់ទុកថា , វែកមុខបានឃើញបណ្តើរៗហើយរឿងបទល្មើសគ្រឿងញៀន ! ខណៈឧត្ដមសេនីយ៍ទោមួយរូប និងបក្ខពួក៤នាក់ទៀត ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ។ 

សូមជម្រាបជូនថា :  ៖ ដល់ម៉ោងកាត់សាច់ស្អុយហើយ ! បទល្មើសគ្រឿងញៀន មិនធម្មតា ជនសង្ស័យសុទ្ធតែមេសមត្ថកិច្ច ! រហូតដល់ លោកស្រី ហ៊ុន សុីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន បានចូល Comments ក្នុង facebook យ៉ាងដូច្នេះថា : ( សុទ្ធតែពួកខ្លួនមានតួនាទីធំអញ្ចឹងបានជាបង្ក្រាបមិនអស់គ្រឿងញៀនខ្លួនឯងចាប់ផងលក់ផងនោះមិនគិតអនាគតកូនគេកូនយើងសោះ។ ) ។ លោកស្រីបានបន្តថា, ( ម៉ោងនេះពេលនេះហើយកុំទុកពួកអាថោកៗកាត់ចោលហើយដាក់គុកវាកុំឲ្យចេញ។ ) ។ 

ជាក់ស្តែង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជាន់ខ្ពស់បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា ៖ មាននាយនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងនោះរួមមាន មន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។

ត្រូវបានគេនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងបញ្ហាគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការណ៍ពិតឲ្យដឹងនៅឡើយទេ។

មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា : «បើខ្លួនមានតួនាទីបង្រ្កាបគ្រឿងញៀន បែរជាប្រព្រឹត្តបទល្មើសគ្រឿងញៀន តើអស់ទេបទល្មើសនេះ ? ចឹងសមត្ថកិច្ចឃាត់ខ្លួន ចំៗគោលដៅហើយ សូមអបអរសាទរ» ។ សង្ឃឹមថាយុទ្ធនាការបង្ក្រាបពេលនេះ សមត្ថកិច្ចនិងធ្វើឲ្យដល់ឫសគល់ ។ 

ជុំវិញ ឧត្ដមសេនីយ៍ទោមួយរូប និងបក្ខពួក៤នាក់ទៀត ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការមិនទាន់ធ្វើការសាកសួរ ដើម្បីបើកការស៊ើបសួរនៅឡើយទេ។ ដោយសម្រេចផ្ញើជនសង្ស័យទៅសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបន្តនីតិវិធីក្នុងថ្ងៃស្អែក ។ 

សូមបញ្ជាក់ផងដែរថា , បញ្ហាគ្រឿងញៀននេះ បានបំផ្លាញអនាគត ធនធានមនុស្សរបស់កម្ពុជា ការសម្រេចចិត្តដោយថ្នាក់ដឹកនាំ បង្ក្រាបលក្ខណៈទ្រង់ទ្រាយធំ ចំៗគោលដៅ ជនសង្ស័យសុទ្ធតែមេសមត្ថកិច្ច ប្រជាពលរដ្ឋសង្ឃឹមថា, បទល្មើសគ្រឿងញៀននេះនឹងថមថយ ! ហើយក៏អាចនិយាយបានទៀតថា អាចនឹងមានជនប្រព្រឹត្តជាច្រើនទៀត ត្រូវបានស្ថិតក្នុងការប្រមាញ់របស់សមត្ថកិច្ច ៕ 

ដោយ ៖ (RA RA)


ចែករំលែក៖