ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ផឹកស្រាស្រវឹងបើកបរបណ្ដាលឱ្យដួលខ្លួនឯងរងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញស្រុកសាលាក្រៅបានឱ្យដឹងថា÷នៅវេលាម៉ោង១៨និង៣០នាទីថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍០១ករណី (ដោយបុរសម្នាក់បើកម៉ូតូដួលខ្លួនឯង បើកបរក្នុងទិសដៅពីជើងទៅត្បូង លើផ្លូវលំក្រាលកៅស៊ូនៅចំណុចសំបូរ ស្ថិតក្នុងភូមិ ភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 បើតាមមន្ត្រីសមត្ថកិច្ចមូលដ្ឋានបានបន្តថា÷ករណីខាងនេះបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ នឹងខូចខាតម៉ូតូ ០១គ្រឿងកម្រិតស្រាល។ អ្នកបើកបរម៉ូតូឈ្មោះ វ៉ាន់ ឆន  ភេទ ប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិ ចម្ការបុស្ស ឃុំ កំរៀង ស្រុក កំរៀង ខេត្តបាត់ដំបង។ បើកបររម៉ូតូម៉ាក វ៉េវ (ស៊េរីចាស់) មិនមានផ្លាកលេខ  (របួសធ្ងន់សន្លប់) មិនបានពាក់មួកសុវត្ថិភាព។

សមត្ថកិច្ចបានបន្តថា÷ករណីនេះមូលហេតុនៃគ្រោះថ្នាក់៖កត្តា: មនុស្សបើកបរក្នុងស្ថានភាពស្រវឹង ខ្វះការប្រុងប្រយ័ត្ន។ កត្តា : យានយន្តមិនមានភ្លើងសម្រាប់បំភ្លឺផ្លូវ។

បច្ចប្បន្ន : អ្នករបួសត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដឹកយកទៅសង្រ្គោះ ចំណែកម៉ូតូត្រូវបានសាច់ញាតិយកទៅជួសជុលដោយខ្លួនឯង៕

ដោយ៖ ស សារ៉េត


ចែករំលែក៖