ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណ និងបញ្ចប់សុពលភាពបណ្ណសារព័ត៌មានរបស់បុគ្គលចំនួន ៣រូប បន្ទាប់ពីល្បីរឿងបើករថយន្តទៅប្រដេញកាក់ រថយន្តអ្នកដំណើរមួយគ្រឿងឆែកឆេរ 

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានសម្រេចលុបអាជ្ញាបណ្ណ និងបញ្ចប់សុពលភាពបណ្ណសារព័ត៌មានរបស់បុគ្គលចំនួន ៣រូប បន្ទាប់ពីរកឃើញថា ពួកគេបានប្រព្រឹត្តទង្វើ និងសកម្មភាពរំលោភធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ដូចមានចែងក្នុងកថាខណ្ឌទី១១ នៃមាត្រា៧ នៃច្បាប់ស្តីពីរបបសារព័ត៌មាន។

សូមជម្រាបថា ការលុបអាជ្ញាបណ្ណ និងបញ្ចប់សុពលភាពបណ្ណសារព័ត៌មានរបស់បុគ្គលចំនួន ៣រូប ធ្វើឡើងបន្ទាប់ពី អ្នកទាំងបីបាន បើករថយន្តទៅប្រដេញកាក់ រថយន្តអ្នកដំណើរមួយ គ្រឿងឆែកឆេរ ដោយសង្ស័យ ថាមានលួចដឹកឈើ បទល្មើស ។

គួរបញ្ជាក់ថា អ្នកសារព័ត៌មានដែលត្រូវបានបញ្ចប់សុពលភាពបណ្ណសារព័ត៌មាន រួមមាន៖

១. លោក ប៊ុត ពុទ្ធី — ចាងហ្វាង

អង្គភាព៖ www.breakingtvonline.com

២. លោក យ៉ាន យួនមុន្នី — និពន្ធនាយក

អង្គភាព៖ www.breakingtvonline.com

៣. លោក ជឿ ពុទ្ធី — និពន្ធនាយក

អង្គភាព៖ កាសែតស្រលាញ់ជាតិ

ក្រសួងព័ត៌មាន បញ្ជាក់ថា ការសម្រេចនេះធ្វើឡើងដោយផ្អែកលើការប្រព្រឹត្តទង្វើ និងសកម្មភាពដែលរំលោភធ្ងន់ធ្ងរលើវិជ្ជាជីវៈអ្នកសារព័ត៌មាន តាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន៕

ដោយ៖តារា


ចែករំលែក៖