ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូឆ្លងផ្លូវបត់ឆ្វេងមិនប្រុងប្រយ័ត្នត្រូវរថយន្តបុកបណ្ដាលឱ្យរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមប្រភពពីមហាជននៅជិតកន្លែងកើតហេតុបានប្រាប់សមត្តកិច្ចជំនាញឱ្យដឹងថា÷ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦:២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្តបុកគ្នានៅលេីផ្លូវលេខ៥៧ ត្រង់ចំណុចផ្លូវបំបែកចូលសាយឡូតាហោ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរបួសស្រាល០២នាក់(ស្រី), របួសធ្ងន់០២នាក់(ស្រី០១នាក់),ខូចខាតម៉ូតូកម្រិតស្រាល០១គ្រឿង, រថយន្តគ្មានខូចខាត០១គ្រឿង ដូចខាងក្រោម៖

I-ភាគីបង្កមិនស្គាល់សាវតារ ក្រោយពេលកេីតហេតុបានគេចខ្លួនបាត់ បេីកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស មិនស្គាល់ស៊េរីឆ្នាំ ពាក់ផ្លាកលេខកំពង់ចាម3A-2465(រថយន្តគ្មានខូចខាត) បើកក្នុងទិសដៅពីលិចទៅកើត។

II-ភាគីរងគ្រោះឈ្មោះ សួន ខុម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់បាក់ជើងឆ្វេង)បេីកបរម៉ូតូម៉ាកវ៉េវ ស៊េរីចាស់ ពណ៌ខ្មៅ គ្មានផ្លាកលេខ(ម៉ូតូខូចខាតស្រាល) បើកក្នុងទិសដៅពីកេីតទៅលិច។

-អ្នករួមដំណើរ៖

១-ឈ្មោះ ភន ស៊ីណាត ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសស្រាល)។

២-ឈ្មោះ ព្រឹច សម្បត្តិ ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់បាក់ជើងឆ្វេង)។

៣-ឈ្មោះ សុខ រក្សា ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសស្រាល)។

បច្ចុប្បន្នភាគីរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

តាមសមត្តកិច្ចជំនាញក្រុងប៉ៃលិនបានបន្តថា÷ ករណីខាងលើនេះមូលហេតុបណ្តាលមកពីកត្តាមនុស្សបេីកបរខ្វះការប្រុងប្រយ័ត្ន ដោយភាគីបង្កបត់ឆ្វេងឆ្លងផ្លូវ មិនគោរពផ្លូវអាទិភាព និងក្រោយពេលកេីតហេតុទុករថយន្ដចោលគេចខ្លួនបាត់។

ករណីខាងលើនេះ កម្លាំងជំនាញផែនសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានយកវត្ថុតាងទាំងសងខាងមករក្សាទុករង់ចាំការដោះស្រាយនិងស្វែងរកភាគីបង្កម្ចាស់រថយន្តដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖