ព័ត៌មានទាន់ហេតុការណ៍៖

សូមសរសេីរ យុវជន យុវតី វ័យឆ្លាត គឺ«សេពគប់គ្នាត្រូវ» នាំឱ្យយុវជន៦នាក់ ជាប់និទ្ទេស A ដូចគ្នា , សូមអបអរសាទរ !

ចែករំលែក៖

ភ្នំពេញ ៖ វិស័យអប់រំនៅកម្ពុជា មានការអភិវឌ្ឍន៍ រីកចម្រើន គួរឱ្យចាប់អារម្មណ៍ ក្នុងសម័យសន្តិភាព ឃើញថា ៖ យុវជន យុវតី ភាគច្រើនចាប់យកការសិក្សាច្រើន ដែលជាប្រភព នៃធនធានមនុស្ស ។ 

ជាក់ស្តែងមើលចុះ ….!  «សេពគប់អ្នករៀន ក្លាយជាបណ្ឌិត» ។ នេះជាពាក្យចាស់បុរាណ ដែលប្រៀនប្រដៅអប់រំកូនចៅ ឱ្យសេពគប់មនុស្សល្អ ដើម្បីដើរលើមាគ៌ាត្រឹមត្រូវ ក្នុងវិថីជីវិត។ ពាក្យទាំងនេះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់តាំងពីជំនាន់មុន មកដល់សម័យបច្ចុប្បន្ន។ ជាក់ស្ដែងយុវជន៦រូប ដែលតែងតែចំណាយពេលសិក្សាស្វយ័តជុំគ្នានោះ សម្រេចបានលទ្ធផលនិទ្ទេស A ដូចគ្នា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ គឺយុវតី៣នាក់ យវុជន ៣នាក់ ធ្វើអោយអាណាព្យាបាល រីករាយចំពោះការប្រឹងប្រែងរបស់កូន ប្រកបដោយ កត្តាទទួលខុសត្រូវខ្ពស់ ។ 

សូមបញ្ជាក់ថា៖ យុវជនប្រុសស្រីទាំង៦រូបនេះ មានឈ្មោះ  ១-កែវ ផ្លីនា ,២-គង់ តារាវិសាល, ៣-កៅ ប៊ូលីហេង, ៤-ចាន់ សុខរក្សា , ៥-ជំនិត សុធាវី និង៦-ទឹម ច័ន្ទបូរមី។ ពួកគេទាំង៦រូបនេះ ជាសិស្សនៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក។

បើបេក្ខជន​ ទក​ ភីរ៉ាវីន​ និទ្ទេស​A លំដាប់​ពិន្ទុ​១០០,០០០​ មកពី​ខេត្ត​សៀមរាប​ បាន​ផ្ដល់​បទសម្ភាសដល់​សារព័ត៌មាន​ ជា​ភាសា​អង់គ្លេស​ នា​រសៀលនេះ​ផងដែរ។ 

បច្ចុប្បន្ន​ ភីរ៉ាវីន​ កំពុង​រៀន​ត្រៀម​ប្រឡង​ពេទ្យ​នៅ​រាជធានីភ្នំពេញ​ ៕ 

ដោយ ៖ សិលា


ចែករំលែក៖