ក្រុមយក្សនៅអេស្ប៉ាញ Barcelona បានវាយបកវិញ២គ្រាប់បាល់តាមពីក្រោយដើម្បីយកឈ្នះក្រុម Porto និងបានកក់កៅអីមួយក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ។
ខ្សែបម្រើស្លាបប្រេស៊ីល Pepe បានបោះបាល់ចូលក្នុងតំបន់គ្រោះថ្នាក់ដើម្បីឲ្យក្រុមភ្ញៀវព័រទុយហ្គាល់នាំមុខ១គ្រាប់មុននៅនាទីទី៣០ ដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Aquino Cossa។ ទោះជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍របស់ Porto មានរយៈពេលត្រឹមតែ២នាទីប៉ុណ្ណោះ ខណៈដែល Joao Cancelo រកបានតាមស្មើនៅនាទីទី៣២ជាមួយនឹងការវាយបកដ៏គួរឱ្យភ្ញាក់ផ្អើល។
អ្នកចាំទី Inaki Pena របស់ Porto បានសង្គ្រោះបាល់យ៉ាងល្អជាច្រើនលើក មុនពេល Joao Felix ស៊ុតគ្រាប់ជ័យជម្នះនៅនាទីទី៥៦។ Barcelona ត្រូវបានធានាថានឹងឆ្លងផុតពីពូល H ជាមួយ Porto និង Shakhtar Donetsk ដែលទាំង២ចាញ់៣ពិន្ទុតាមពីក្រោយដោយត្រូវប៉ះគ្នាក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។
ទោះបីជាពួកគេមិនទាន់បានឈ្នះក្នុងពូលក៏ដោយ Barcelona គ្រាន់តែត្រូវចៀសវាងការចាញ់ទល់នឹងក្រុម Royal Antwerp ដែលមិនមានពិន្ទុសោះក្នុងពូលដើម្បីរក្សាចំណាត់ថ្នាក់កំពូលរបស់ខ្លួន ៕
ដោយ៖ ភារៈ(រូបភាព៖ BBC Sport)