ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៨៦នាក់​ ក្នុងបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៣ករណី

ចែករំលែក៖

 ភ្នំពេញ៖ ជនសង្ស័យចំនួន ៨៦នាក់(ស្រី ០៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ​២០២៣ម្សិលមិញ​នេះ។

ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! 

ក្នុងចំណោមជនសង្ស័យចំនួន ៨៦នាក់ រួមមាន៖​ ជួញដូរ ១ករណី ឃាត់ ៣នាក់(ស្រី ០នាក់)។ រក្សាទុក ដឹកជញ្ជូន ១៤ករណី ឃាត់ ៣៣នាក់(ស្រី ៥នាក់)​ ។ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៩នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ៧ករណី ឃាត់ ៤១នាក់(ស្រី ៣នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែធ្នូ រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៨១,៤៦ក្រាម និង១១កញ្ចប់តូច។​ អុិចស្តាសុី(mdma) ស្មេីនិង​  ១១១៤,៨៦ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ០៩អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ៤ករណី ឃាត់ ១២នាក់ ស្រី ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ២២នាក់ ស្រី ១នាក់ ចាប់យកIce ៤៩,៥៨ក្រាម និងMDMA ៧៧,៨៩ក្រាម។

២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៦១ក្រាម។

៣ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

៤ / កំពង់ស្ពឺ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៥,០២ក្រាម។

៥ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ១០កញ្ចប់តូច។

៦ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់  បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៩នាក់ ចាប់យកMDMA ១០៣៦,៩៧ក្រាម។

៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ស្រី ២នាក់ ចាប់យកIce ៧,៣៥ក្រាម។

៨ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១,៣១ក្រាម។

៩ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

 ដោយឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត​ ៣អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១,២០ក្រាម។

២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។

៣ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៦,៣៩ក្រាម៕

ដោយ៖ សហការី


ចែករំលែក៖