ភ្នំពេញ ៖ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានអោយដឹងថា ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២៖១៥នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវលេខ៥៧ កែងផ្លូវលេខ៣០៦ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន៣គ្រឿងមានគ្នា ចំនួន៥នាក់ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះ (ជាជនជាតិចិន) ដែលកំពុងដេីរតែមិនបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចផ្លូវលំ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះរួមមាន៖
*១៖ ឈ្មោះ អឿន ប្រុសបុត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (បិទគូទ)។
*២៖ ឈ្មោះ ជា រតនៈពិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះមិនចាំ ផ្លូវមិនចាំ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ (បិទគូទ)។
*៣៖ ឈ្មោះ លុន មុយមាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវមិនចាំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(បិទគូទ)។
រីឯជនដៃដល់ទាំង២នាក់ បានផ្តួលម៉ូតូរត់គេចខ្លួនបាត់នៅមុខវត្តបឹងជេីងឯក។
សមត្ថកិច្ចបញ្ជាក់ថា ៖ សម្ភារចាប់យករួមមាន៖
១៖ ម៉ូតូស៊ុយស៊ូគី និច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IW-3302 (របស់ជនសង្ស័យ)
២៖ ម៉ូតូហុងដាស្តុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-7405 (របស់ជនសង្ស័យ)
៣៖ ម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JN-9081(របស់ជនសង្ស័យ)។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេី មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ ៖ សហការី