ព័ត៌មានទាន់ហេតុការណ៍៖

សាខា ក.ប.ប. ខេត្តត្បូងឃ្មុំ ឧត្តរមានជ័យ កំពង់ចាម មណ្ឌលគិរី បន្តការត្រួតពិនិត្យទំនិញតាមទីផ្សារយ៉ាងសកម្ម

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖​ មន្រ្តីជំនាញ បានបន្តចុះពង្រឹងអនុវត្តការត្រួតពិនិត្យទំនិញជាប្រចាំនៅលើទីផ្សារដើម្បីការពារសុខុមាលភាពបងបង្អូនប្រជាពលរដ្ឋ​។ 

ជាក់ស្ដែង​មន្ត្រី ក.ប.ប. ប្រចាំខេត្តត្បូងឃ្មុំ ឧត្តរមានជ័យ កំពង់ចាម មណ្ឌលគិរី កាលពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០២៣​ បានអនុវត្តតួនាទីស្នូលរបស់ខ្លួន ក្នុងការត្រួតពិនិត្យទំនិញគ្រប់ប្រភេទលើទីផ្សារ ដើម្បីការពារសុខភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ 

ជាមួយគ្នានេះដែរ​ ក្នុងថ្ងៃខែឆ្នាំខាងលើ ក្រោយពីការត្រួតពិនិត្យ មន្ត្រីជំនាញ​ បានរកឃើញទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៤.១៨គីឡូក្រាម ទឹកម្ទេស ៤ដប ទឹកក្រូច ៨ដប និងភេសជ្ជៈរំលោភសិទិ្ធផ្តាច់មុខចំនួន ៣២៥លីត្រ ស្មើនឹង ៨កេស។ 

ក្នុងនោះផងដែរទំនិញហូបចុកចំនួន ៦គំរូ រួមមានត្រីងៀត មឹកក្រៀម ។ល។ ត្រូវបានមន្ត្រីជំនាញធ្វើតេស្តបឋម ដែលជាលទ្ធផលពុំបានរកឃើញមានការដាក់សារធាតុគីមីណាមួយនោះទេ៕

ដោយ៖ សហការី


ចែករំលែក៖